//
ផ្ទះ

ប្រកាស ចុងក្រោយបំផុត

ការដំឡើង​ថ្លៃ​ទំនិញ និង​សេវាកម្ម​នៅ​ពេល​បុណ្យ​ទាន​ធំៗ នៅតែ​ចោទ​ជា​បញ្ហា

ការ​​ដំឡើង​​ថ្លៃ​​ទំនិញ​​និង​​សេវាកម្ម​​នៅ​ពេល​​បុណ្យ​ទាន​​ធំៗ​​នៅ​តែ​​ចោទ​​ជា​​បញ្ហា។​ តើ​​មូលហេតុ​​អ្វី​​បាន​​ជា​​អ្នក​ជំនួញ​​ដំឡើង​​ថ្លៃ​​នៅ​ពេល​​នេះ?​ តើ​​គេ​​អាច​​ប្រើ​ប្រាស់​​វិធានការដើម្បី​​បញ្ចុះ​​តម្លៃ​​បាន​​ឬ​​ទេ?​ ការ​ដំឡើង​ថ្លៃ​ទំនិញ​និង​សេវាកម្ម​នៅ​ពេល​មាន​បុណ្យទាន​ធំម្តងៗ​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​គគុក​ដដែល​រវាង​​អ្នក​ប្រើប្រាស់​​និង​អ្នក​ជំនួញ។ អ្នក​លក់ដូរ​នៅ​ក្នុងប្រទេស​កម្ពុជា​តែងតែ​ឆ្លៀត​ឧិកាស​បុណ្យ​ប្រពៃណី​ជាតិ​និង​បុណ្យ​អន្តរជាតិ​ម្តងៗ​ដើម្បី​ដំឡើង​ថ្លៃ​ទំនិញ​និង​សេវាកម្ម​កប់​ពពក។ នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ សេវា​ដឹក​ជញ្ជូន​បាន​សម្រេចចិត្ត​ដំឡើង​ថ្លៃ​លើស​ពី​៥០​ភាគរយ។ ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ៃលិន​នៅ​ថ្ងៃធម្មតា​មាន​តម្លៃ​​តែ​៥​ដុល្លារ​ក្នុង​មួយនាក់​ប៉ុន្តែ​សម្រាប់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ​តម្លៃ​​បាន​កើន​ឡើង​ដល់​៨​ដុល្លារ​ក្នុង​ម្នាក់។ សេវា​ដឹកជញ្ជូន​តាម​រថយន្ត​ក្រុង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប​បាន​​ឡើង​ថ្លៃ​ក្នុង​កម្រិត​​ដូចគ្នាដែរ​។ ក្រៅ​ពី​សេវាកម្ម​ធ្វើ​ដំណើរ​ សេវាកម្ម​ស្នាក់នៅ​និង​សេវាកម្ម​ម្ហូបអាហារ​នៅ​តាម​បណ្តា​ទី​រមណីយដ្ឋាន​មួយ​ចំនួន​ តម្លៃ​ក៏​ត្រូវ​បាន​គេ​ដំឡើង​ដែរ។ ការ​ដំឡើង​ថ្លៃ​ទំនិញ​និង​សេវាកម្ម​នៅ​ពេលបុណ្យ​ធំៗ​បង្ក​អោយ​មាន​ការ​ខឹង​សម្បាពី​សំណាក់​អតិថិជន​គ្រប់​រូប។ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​អំពាវ​នាវ​ដល់​ម្ចាស់​សេវាកម្ម​ដឹកជញ្ជូន​ទាំង​ឡាយ​កុំ​អោយ​ដំឡើង​ថ្លៃ​សេវាកម្ម​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ សាលាក្រុង​ភ្នំពេញ​ថែម​ទាំង​និយាយ​ថា​ការ​មិន​ដំឡើង​ថ្លៃ​សេវា​ជញ្ជូន​គឺ​ជា​ការ​ធ្វើ​បុណ្យ​ដាក់ទាន​នៅ​ពេល​បុណ្យ​ប្រពៃណី​ភ្ជុំបិណ្ឌ។ ការ​ដំឡើង​ថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​ជ្រុល​ហួស​ហេតុពេក​វា​នឹងបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពីព្រោះ​អ្នក​ក្រីក្រ​ត្រូវ​តែ​បង្ខំ​ចិត្ត​ជិះ​ប្រជ្រៀត​គ្នា​ទាំង​លើ​ដំបូល​និង​កន្ទុយ​ឡាន។ សេចក្តី​អំពាវនាវ​បាន​ធ្វើ​ឡើង​ដូចគ្នា​ដែរ​ក្នុង​ចំណោម​អ្នក​ជំនាញ​វិស័យ​ទេសចរណ៍។ ពួកគេ​បាន​អំពាវនាវ​ដល់​​អ្នក​លក់ដូរ​នៅ​ក្នុង​តំបន់​កំសាន្ត​នានា​កុំ​អោយ​​ដំឡើង​ថ្លៃ​ម្ហូប​អាហារ​ជ្រុល​ពេក​​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ការ​ដំឡើង​ថ្លៃ​ជ្រុល​ពេក​​គឺ​ជា​ការ​បណ្តេញ​ភ្ញៀវ​អោយ​ចាក​ឆ្ងាយ​ពី​តំបន់​កំសាន្ត​របស់​លោកអ្នក។ ការ​អំពាវនាវ​របស់​អាជ្ញាធរ​និង​អ្នកជំនាញ​បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​មែន។ ប៉ុន្តែ​តម្លៃ​សេវាកម្ម​​និង​ទំនិញ​នៅ​តែ​ត្រូវ​បាន​គេ​ដំឡើង​ដដែល។ តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​ជំនួញ​ដំឡើង​ថ្លៃ​នៅ​ពេល​បុណ្យទាន​ធំៗ? តើ​គេអាច​ប្រើប្រាស់​វិធានការនានា​ដើម្បី​បញ្ចុះ​តម្លៃ​បាន​ឬ​ទេ​? អ្នកជំនួញ​ខាង​សេវាកម្ម​ដឹកជញ្ជូន​បាន​ពន្យល់​ថា ការ​ដំឡើង​ថ្លៃ​នេះ​គឺ​បណ្តាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ក្នុង​នោះ​មាន៖ទីមួយ៖​គឺ​ដោយសារ​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​រថយន្ត​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ ដឹក​បានតែ​ពី​ទីក្រុង​ភ្នំពេញ​ ទៅកាន់​ខេត្ត​នានា​រីឯ​ពេល​ត្រលប់​មក​កាន់​ទីក្រុង​វិញ រថយន្ត​ដឹក​មនុស្ស​បាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ ទើប​ម្ចាស់​រថយន្ត​សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​​សេវា​ស្ទើរ​ជាង​ពាក់​កណ្តាល​នោះ។ ម្យ៉ាងវិញទៀត កម្មករ​សេវាកម្ម​ដឹក​ជញ្ជូន​មួយ​ចំនួន​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ការងារ​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ទាន ដូច្នេះ ថៅកែ​ក្រុមហ៊ុន​រថយន្ត​ត្រូវតែ​ដំឡើង​ថ្លៃ​បន្ថែម។ ហើយ​តម្លៃ​បន្ថែម​នេះ​វា​ធ្លាក់​មក​ដល់​អ្នក​ប្រើប្រាស់។ ចំពោះ​ថ្លៃ​ម្ហូប​អាហារ​និង​សេវាកម្ម​​វិញ អ្នក​ជំនួញ​មួយ​ចំនួន​បាន​ផ្តល់​ហេតុផល​ថា ក្នុង​ថ្ងៃ​ធម្មតា ពួកគេ​រក​ប្រាក់​ចំណូល​បាន​សម្រាប់​តែ​ចំណាយ​ទៅ​វិញ​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បាន​ជា​ថ្ងៃ​បុណ្យទានធំៗ ពួកគេ​ត្រូវ​តែ​ដំឡើង​ថ្លៃ​បន្តិច។ ប្រសិនបើ​ពួកគេ​គ្មាន​ថ្ងៃ​ត្រូវ​ប៉ាន់​ទេ​នោះ ប្រហែល​ជា​អាជីវកម្ម​របស់​ពួកគេ​ក្ស័យធន​​អស់​​ទៅ​ហើយ។ ថ្ងៃ​បុណ្យ​ទាន​គឺ​ជាពេល​វេលា​រក​ប្រាក់​ចំណេញ​ដើម្បី​ទប់​ថ្ងៃ​លក់​មិន​ដាច់​នា​ខែ​កន្លងមក​។ ហេតុផល​ខាង​លើ​នេះ​គឺ​មាន​មូលដ្ឋាន​ច្បាស់លាស់។ ប៉ុន្តែ​ស្ថានភាព​នៅ​កម្ពុជា​ខុសគ្នា​ពីស្ថាន​ភាព​នៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន។ នៅ​ក្នុង​ប្រទេស​ជឿនលឿន​មួយ​ចំនួន របៀប​ធ្វើ​ទីផ្សារ​របស់​គេ​គឺ​គេ​បញ្ចុះ​តម្លៃ​នៅ​ពេល​មាន​ពិធីបុណ្យ​ទាន​ធំៗ​ពីព្រោះ​ពេលនេះ​គឺ​ជា​ឧិកាស​ផ្សព្វ​ផ្សាយ​​ផលិត​ផល​របស់​គេ​អោយ​កាន់​តែ​លក់​ដាច់​ថែម​ទៀត។ លក់​ដាច់​ច្រើន​ចំណេញតិច​​ មាន​ន័យស្មើ​នឹង​ចំណេញ​ច្រើន។ ងាក​មក​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​អាជ្ញាធរ​អាច​មាន​វិធានការ​ដាក់​គំនាប​ទៅ​លើ​ឈ្មួញ​ដែល​ដំឡើង​ថ្លៃ​ទំនិញ​និង​សេវាកម្ម​​បាន​ដែរ​​ឬ​ទេ​? ចម្លើយគឺ​ថា មិន​អាច​ធ្វើ​បាន​ទេ​ពីព្រោះ​នេះ​ជា​របប​ទីផ្សារ​សេរី … Continue reading »

RSS បញ្ញវន្តខ្មែរ Khmer Scholars

RSS Blogspot​ របស់ខ្ញុំ

Enter your email address to follow this blog and receive notifications of new posts by email.

Join 11 other followers

ចំណាត់ក្រុម

បណ្ណសារ

ស្ថានភាពប្លក

  • 10,375 hits

ប្រក្រតីទិន

ខែមករា 2012
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« តុលា    
 1
2345678
9101112131415
16171819202122
23242526272829
3031  
តាមដាន

Get every new post delivered to your Inbox.