បន្ទាប់ពីមិនបានបញ្ជូនសិស្សពូកែផ្នែកគណិតវិទ្យាទៅចូលរួម ប្រកួតនៅប្រទេសហូឡង់ ក្រសួងអប់រំត្រូវបានរកឃើញថា មិនបានបញ្ជូនសិស្សពូកែទៅប្រកួតនៅបរទេសចំនួន១១នាក់ហើយដែល ក្នុងនោះរួមមានសិស្សពូកែផ្នែកគណិតវិទ្យានិងរូបវិទ្យា។ នេះបើតាមការបញ្ជាក់របស់គ្រូបង្រៀនមួយរូបដែលស្នើសុំមិនបញ្ចេញ ឈ្មោះ។ លោកគ្រូម្នាក់នេះបញ្ជាក់ប្រាប់វីអូអេខ្មែរថា៖
«កាលពីខែមុនមានការប្រឡងរូបវិទ្យា ដែលត្រូវទៅប្រឡងនៅប្រទេសអ៊ីស្រាអែល។ គេអត់បានបញ្ជូនទៅ»។
សិស្សពូកែផ្នែករូបវិទ្យាចំនួន៥នាក់បើតាមគម្រោងនឹងត្រូវ បញ្ជូនទៅប្រឡងនៅអ៊ីស្រាអែលកាលពីដើមខែមិថុនា កន្លទៅនេះក៏ប៉ុន្តែបានខកខានទៅវិញ។ ក្រសូងអប់រំបានជូនដំណឹងប្រទេសហូឡង់កាលពីពេលថ្មីៗនេះថា ខ្លួនមិនបានបញ្ជូនសិស្សទៅចូលរួមប្រឡងគណិតវិទ្យាទេ តែក៏មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ដែរ។
ហូឡង់គ្រោងនឹងរៀបចំការប្រឡងប្រជែងសិស្សពូកែគណិតវិទ្យាជា លក្ខណៈអន្តរជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១ នេះដោយមានសិស្សចំនួន១០០ប្រទេសចូលរួម ដែលក្នុងនោះមានកម្ពុជាផងដែរ។ ការប្រកាសលុបចោលនេះបានធ្វើឲ្យសិស្សដែលបានរៀនត្រៀមខកចិត្ត និងបានរិះគន់ក្រសួងអប់រំថា មិនបានយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសឲ្យពួកគេបង្ហាញ សមត្ថភាពនៅលើឆាកអន្តរជាតិ។
រហូតមកដល់ថ្ងៃពុធនេះ មិនមានការបញ្ជាក់ណាមួយពីក្រសួងអប់រំអំពីមូលហេតុនៃការមិន បញ្ជូនសិស្សពូកែទៅប្រឡងនៅបរទេសនៅឡើយទេ។ លោក អ៊ឹម សិទ្ឋី រដ្ឋមន្ត្រីក្រសួងអប់រំមិនអត្ថាធិប្បាយទេ ដោយលោកបានបញ្ជាក់ថា លោកកំពុងជាប់រវល់ប្រជុំ។
«ជាប់ប្រជុំ។ យើងធ្វើការងារ។ មកសម្ភាសន៍ស្អី»។
ខណៈដែលក្រសួងអប់រំមិនបានបញ្ជូនសិស្សទៅប្រឡងសិស្សពូកែនៅ បរទេសនោះ មន្ត្រីរបស់ក្រសួងមួយចំនួនត្រូវបានចោទប្រកាន់ថា មិនបានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សផ្នែកគណិតវិទ្យាចំនួនប្រាំមួយ រូបដែលបានមករៀនបំប៉នបន្ថែមនៅក្នុងរដ្ឋធានីភ្នំពេញចាប់ពីដើមខែ មករារហូតដល់ចុងខែមិថុនា។
លោកគ្រូបង្រៀនមួយរូបដែលស្នើមិនបញ្ចេញឈ្មោះបានបញ្ជាប់ថា សម្រាប់សិស្សដែលត្រូវមករៀនបំប៉នបន្ថែមនឹងត្រូវបានប្រាក់ឧបត្ថម ចំនួន២០ដុល្លារក្នុងមួយថ្ងៃសម្រាប់ម្នាក់ៗ។ ក៏ប៉ុន្តែមន្រ្តីរបស់ក្រសួងអប់រំបានផ្តល់ប្រាក់សម្រាប់តែថ្លៃបាយ បីពេលតែប៉ណ្ណោះ។ លោកគ្រូបានបន្ថែមថា បើគិតចំនួនសិស្សប្រាំមួយនាក់ក្នុងរយៈពេលប្រាំមួយខែ សិស្សទាំងនោះត្រូវបាត់បង់ប្រាក់ចំនួនជាង២០.០០០ដុល្លារអាមេរិក។ លោកគ្រូបានប្រាប់វីអូអេថា៖
«នៅក្នុងស្រុក នៅពេលដែលគេឲ្យសិស្សមកបំប៉ននៅភ្នំពេញ ខ្ញុំលួចសួរគេទើបដឹងថា គេបានចុះហត្ថលេខាពីរតនាគារជាតិម្នាក់បាន២០ដុល្លារជារៀងរាល់ ថ្ងៃ។ ប៉ុន្តែអ្វីដែលយើងទទួលបានសិស្សម្នាក់ទទួលបានមួយថ្ងៃបាយបីពេល ហើយការធ្វើដំណើរទៅបំប៉ននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹង គេចូលលុយគ្នាជិះទុកៗ»។
លោកគ្រូដែលសុំមិនបញ្ចេញឈ្មោះ ដោយហេតុផលសន្តិសុខនោះបានបញ្ជាក់ថា មិនដឹងប្រាក់ឧបត្ថម្ភទាំងអស់នោះ ក្រសួងអប់រំមិនផ្តល់ឲ្យ ឬក៏ខាងរតនាគារមិនទាន់បញ្ជូនឲ្យ។ ប៉ុន្តែលោក កែ ប៊ុនឡេង ប្រធានរតនាគាក្រុងភ្នំពេញបានបញ្ជាក់ថា លោកបានចុះហត្ថលេខាបញ្ជូនចេញរួចរាល់ហើយរាល់ប្រាក់ឧបត្ថម្ភផ្សេងៗ របស់ក្រសួងអប់រំ។ លោកបញ្ជាក់ថា៖
«បញ្ហារឿងលុយ ពេលមកដល់ ខ្ញុំជូនហើយ។ ខ្ញុំមកនៅនេះ១១ឆ្នាំហើយ។ ខ្ញុំមិនដឹងគៀងគរយកលុយហ្នឹងទៅទុកធ្វើអ្វី។ អត់ទេ។ រឿងប្រាក់ខែ រឿងប្រាក់ម៉ោង រឿងប្រាក់ឧបត្ថម្ភទៅរៀននេះគេហៅថាប្រាក់អាហារូបករណ៍របស់និស្សិត។ អញ្ចឹងទេអត់ទេ។ អត់មានលុយអញ្ចឹង អាចថាទើនៅនឹងក្រសួងក៏មិនដឹង»។
លោកប៊ុនឡេងបានបញ្ជាក់ទៀតថា លោកមិនដែលធ្វើឲ្យរាំងស្ទះដល់ប្រាក់ដែលត្រូវបញ្ជូនចេញនោះទេ៕
The Ministry of Education abruptly canceled a trip for six math students who had hoped to test their skills at an international competition in the Netherlands.
Ministry officials did not explain the reason for the cancelation, but Ou Eng, director of the ministry’s evaluation department said the students would not be competing at the upcoming International Mathematical Olympiad.
High school math students from more than 100 countries are scheduled to attend the event later this month, meeting in a competition that was first held in 1959.
Sokon Rany, a 15-year-old student at Preah Sisowath high school and a potential competitor, said he and five other students had received word they would not be going.
He had expected to showcase years of math studies, but now he found his expectations “worthless.”
Roeung Sophoan, who trained the six students for the competion, said the cancellation will cause some students to lose confidence in the educational system. With many countries offering aid and opportunities to Cambodia, he said, the country should take advantage of them.
http://www.voanews.com/khmer-english/news/education/Education-Officials-Halt-Overseas-Trip-for-Math-Whizzes–125422658.html
Posted by ម៉ូត ផល្លា | 14 ខែកក្កដា 2011, 4:02 ល្ងាច