//
you're reading...
ច្បាប់ពាណិជ្ជកម្ម, ធុរកិច្ច, សម្លេង, សេដ្ឋកិច្ច

ផ្សារ​ភាគហ៊ុន​កម្ពុជា​ប្រកាស​បើក​នៅ​ថ្ងៃ​ចន្ទ​១១កក្កដា​នេះ ​ប៉ុន្តែ​ការ​ទិញ​លក់​ភាគហ៊ុន ​អាច​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​

នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែ​កក្កដា​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​ប្រកាស​ដាក់​អោយ​ដំណើរការ​​ផ្សារ​ភាគហ៊ុន​​ កម្ពុជា​​ជា​​ផ្លូវ​ការ​​ប៉ុន្តែ​​នេះ​​ជា​​ការ​​បើក​​ផ្សារ​ដំបូង។ តើ​​អ្វី​​ទៅ​​ជា​​ផ្សារ​ដំបូង?​ តើ​​រដ្ឋាភិបាល​​​ចាប់​ផ្តើម​​គិតគូរ​​បើក​​ផ្សារហ៊ុន​​នេះ​​តាំង​​ពី​​ពេល​ ណា​​មក? សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង គី សុខលីម​និង​លោក បណ្ឌិត ឃង្ទី សំ អតីត​សាស្ត្រាចារ្យ​ហិរញ្ញវត្ថុ​និង​មូលបត្រ​នៅ​សហរដ្ឋ​អាមេរិក​​និង​ បច្ចុប្បន្ន​ជា​នាយករង​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា៕

ប្រភព៖

ការពិភាក្សា

2 ចំលើយ ទៅ “ផ្សារ​ភាគហ៊ុន​កម្ពុជា​ប្រកាស​បើក​នៅ​ថ្ងៃ​ចន្ទ​១១កក្កដា​នេះ ​ប៉ុន្តែ​ការ​ទិញ​លក់​ភាគហ៊ុន ​អាច​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​”

  1. http://khmer.phnompenhpost.com/index.php?option=com_content&view=article&id=61421:2011-07-10-20-42-56&catid=2:business-news&Itemid=77
    ភ្នំពេញ: ផ្សារ​ហ៊ុន​កម្ពុជា​នឹង​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បាន​គ្រោង​ទុក​ និង​ពន្យារ​ពេល​ជា​ច្រើន​ឆ្នាំ​មក​។ ទោះ​បី​ជាយ៉ាង​នេះ​ក្តី ​កាល​ពី​ម្សិល​មិញ អ្នក​នៅ​ក្នុង​វិស័យ​នេះបាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ភាគ​ហ៊ុន​​មិន​ទាន់​ដំណើរ​ការ​បាន​នៅ​ឡើយ ដោយ​រង់​ចាំ​រហូត​ដល់​ចុង​ឆ្នាំ​នេះ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល វិនិយោគិន និង​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ជា​ច្រើនបាន​អប​អរ​សាទរ​ចំពោះ​ការ​បើក​ផ្សារ​ ហ៊ុន​នេះ ដោយ​អ្នក​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា វា​អាច​ជួយ​បង្កើន​តម្លា​ភាព​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ត្រួស​ត្រាយ​ផ្លូវ​ថ្មី​សម្រាប់​​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

    លោក Han Penh Kwang នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពាណិជ្ជកម្ម Hwang DBS បាន​​លើក​ឡើង​អំពី​សក្តានុពល​របស់​ផ្សារ​ហ៊ុន ដល់​ក្រុម​ហ៊ុន​ និង​វិនិយោគិន​ក្នុង​ស្រុក។

    លោក​ថ្លែង​​ថា៖ «វា​ជា​ការ​ល្អ​សម្រាប់​ក្រុម​ហ៊ុន​ក្នុង​ស្រុក ដោយ​សារ​បច្ចុប្បន្ន ក្រម​ហ៊ុន​ទាំង​នោះ​អាច​ចេញ​លក់ ភាគ​​ហ៊ុន សម្រាប់​បង្កើន​ទុន​យក​ទៅ​ពង្រីក​អាជីវកម្ម​​។ ការ​ធ្វើ​បែប​នេះ​មាន​តម្លៃ​ថោក​​ជាង​យក​ប្រាក់​កម្ចី​​ពី​ធនាគារ​»។ លោក​បាន​បន្ថែម​ទៀត​ថា៖ «វិនិយោគិន​ក្នុង​ស្រុកនឹង​មាន​ជម្រើស​ផ្សេង​ទៀត សម្រាប់​ការ​វិនិយោគ​របស់​ខ្លួន ខណៈ​ពួក​គេ ជា​ធម្មតា​ បាន​បណ្តាក់​ទុក​លើ​អចលនវត្ថុ ឬ​យក​លុយ​ដាក់​ក្នុង​​​ធនាគារ​។​ ដូច្នេះ​ពួក​គេ មាន​មធ្យោបាយ​ផ្សេង​​ទៀត​សម្រាប់​​វិនិយោគ​​»​។

    លោក Han Peng Kwang កត់​សម្គាល់​ឃើញ​ថា ឧស្សាហ​កម្ម​​ធនាគារ​ និង​ផ្សារ​ហ៊ុន បាន​សហ​ការ​គ្នា ដើម្បី​ជំរុញ​ទី​ផ្សារ​មូល​​ធន​នៅ​ក្នុង​ប្រទេស។

    ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី​ សេង វួច​ហ៊ុន នាយក​ក្រុម​ហ៊ុន​ច្បាប់​ កម្ពុជា អាស៊ី បាន​ឲ្យ​ដឹង​ថា ផ្សារ​ហ៊ុន​កម្ពុជា​អាច​ជំរុញ​ស្តង់​ដារ​គណនេយ្យ​ដែល​ចាំ​បាច់​នៅ​កម្ពុជា។ លោក​ស្រី បាន​បន្ថែម​​ថា៖ «វា​នឹង​ក្លាយ​ទៅ​ជា​កត្តា​​ជំរុញ​ធ្វើ​ឲ្យ​មាន​តម្លា​ភាព និង​ការ​ធ្វើ​របាយ​ការណ៍​ហិរញ្ញវត្ថុ​សម​ស្រប ​ពិសេសវា​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​បង់​ពន្ធ និង​គោរព​ច្បាប់»។ លោក​ស្រីក៏​បាន​ក្រើន​រំឭក​អំពី​​ការ​ការពារ​វិនិយោគិន​ថ្មី​ដោយ​សារ​ ទស្សនៈ​ស្តី​ពី​ផ្សារ​​​ហ៊ុន គឺ​ថ្មី​សម្រាប់​កម្ពុជា​។

    លោក​ស្រី​បន្ថែម​ថា៖ «វិនិយោគិន​ជា​ប្រចាំ នឹង​យល់​ពី​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត បើ​ទី​ផ្សារ​ពួក​គេ មិន​ដំណើរ​ការ​ទៅ​បាន​ត្រឹម​ត្រូវ ឬ​​មិន​មាន​ការ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ត្រឹម​ត្រូវ។ រដ្ឋាភិបាល គួរ​គិត​​អំពី​សុវត្ថិភាព​របស់​ខ្លួន»។

    លោក សម វិសុទ្ធ សាស្ត្រាចារ្យ​ហិរញ្ញវត្ថុ​នៅ​សាកល​វិទ្យា​ល័យ​បញ្ញាសាស្ត្រ បាន​ចែក​រំលែក​យោបល់​​ទាំង​នោះ ដោយ​ព្រមាន​ថា​ ក្រប​ខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​បាន​ត្រឹម ត្រូវ​ឡើយ​។ លោក​ថ្លែង​ថា៖ «​​បើ​ក្រប​ខ័ណ្ឌ​ទាំង​នោះ មិន​ត្រូវ​បាន​យក​​ទៅ​អនុវត្ត​ឲ្យ​បាន​ម៉ត់​ចត់​ទេ វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់់​វិនិយោគិន​ពិសេស​វិនិយោ​គិន​តូច​ៗ»។

    លោក​ស្រី ងួន សុខា អគ្គ​នាយក និង​ជា​អ្នក​នាំ​ពាក្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​សារភាព​ថា រដ្ឋាភិបាល​នៅ​តែ​មាន​ការ​ងារ​មួយ​ចំនួន​ដើម្បី​ពង្រឹង​ឧស្សាហ​កម្ម​​មូល​ បត្រ​នៅ​កម្ពុជា​។

    លោក​ស្រី​បន្ត​ថា៖ «យើ​ង​មាន​ការ​ងារ​ជា​ច្រើន​ត្រូវ​ធ្វើ។ ខ្ញុំ​គិត​ថា ការ​ត្រៀម​ខ្លួន​ មិន​ទាន់​ត្រឹម​ត្រូវ​ឡើយ នៅ​ពេល​ដែល​បរិស្ថាន​សេដ្ឋកិច្ច មាន​ទំហំ​តូច និង​មាន​អ្នក​ចូល​រួម​តិច​តួច»។

    លោក​ស្រី​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ទី​ផ្សារ​ភាគ​ហ៊ុន នឹង​មាន​ដំណើរ​​ការ​ដោយ​រលូន ដោយ​សារ​​ក្រុម​ហ៊ុន​មូល​បត្រ ដែល​មាន​​ជំនាញ​វិជ្ជាជីវៈ បទ​ពិសោធ​ច្រើន​ឆ្នាំ​នៅ​បរទេស ដូច្នេះ​ពួក​​គេ​ នឹង​មាន​ជំនាញ​ និង​បទ​ពិសោធ​ច្រើន​ឆ្នាំ ដើម្បី​អភិវឌ្ឍ​ឧស្សាហ​កម្ម​​ថ្មី នៅ​ប្រទេស​របស់​យើង​»​។

    ផ្សារ​ហ៊ុន​កម្ពុជា គឺ​​វិនិយោគ​រួម​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ភាគ​ហ៊ុន​៥៥​ភាគ​រយ និង​ផ្សារ​​ហ៊ុន​កូរ៉េ​ខាង​ត្បុង​ ដែល​មាន​ភាគ​ហ៊ុន​ចំនួន ៤៥​ភាគ​រយ​។ ភាគី​ទាំង​ពីរ បាន​និង​កំពុង​ធ្វើ​ការ​នៅ​លើ​គម្រោង​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​។

    មក​ទល់​ពេល​នេះ គណៈ​កម្មការ​​មូល​បត្រ​ បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុម​ហ៊ុន​ឯក​ជន​ចំនួន​១៥​ សម្រាប់​​ក្រុម​ហ៊ុន​ធានា​ទិញ​មូលបត្រ ឈ្មួញ​មូល​បត្រ​ ​ ​ហ៊ុន​សម្រប​សម្រួល​ការ​ទិញ​លក់​ភាគ​ហ៊ុន និង​អ្នក​ផ្តល់​ប្រឹក្សា​សម្រាប់​ផ្សារ​ហ៊ុន​កម្ពុជា៕CS

    Posted by ម៉ូត​ ផល្លា | 14 ខែកក្កដា 2011, 3:38 ល្ងាច
  2. http://khmer.phnompenhpost.com/index.php?option=com_content&view=article&id=61527:2011-07-11-23-04-58&catid=83:cambodia-securities-exchange&Itemid=259

    Posted by ម៉ូត​ ផល្លា | 14 ខែកក្កដា 2011, 3:40 ល្ងាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ចំណាត់ក្រុម

បណ្ណសារ

ស្ថានភាពប្លក

  • 10,854 hits

ប្រក្រតីទិន

ខែកក្កដា 2011
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មិថុនា   តុលា »
 123
45678910
11121314151617
18192021222324
25262728293031
តាមដាន

Get every new post delivered to your Inbox.